US Agency for Global Media USAGM

News and Information from Around the World

12 Items
4 Sep 2026, 14:13 GMT សំ ប៉ូលី

ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា លោក ឆៃ ស៊ីណារិទ្ធ បានប្រាប់តំណាងអង្គទូតបរទេស និងអង្គការអន្តរជាតិប្រចាំកម្ពុជាប្រហែល៥០នាក់ កាលពីថ្ងៃទី ២៧ សីហាថា មជ្ឈមណ្ឌលឆបោក អនឡាញ គ្មានវត្តមាននៅកម្ពុជាទៀតទេ។ សម្រាប់អ្នកឃ្លាំមើលបានលើកឡើងថា ការប្រកាសរបស់មន្ត្រីជាន់ខ្ពស់នេះ មិនអាចធ្វើឲ្យសហគមន៍អន្តរជាតិជឿជាក់បានឡើយ ដោយសារតែមេខ្លោង ឬម្ចាស់ទីតាំងដែលជាប់ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជនឆបោក ដូចជាឧកញ៉ា លី យ៉ុង ផាត់ ឧកញ៉ា កុក អាន និងឧកញ៉ា ហ៊ុន តូ ជាដើម ដែលរងការចោទប្រកាន់ពីសហរដ្ឋអាមេរិក មិនទាន់ត្រូវបានចាប់ខ្លួន និងស៊ើបអង្កេតឲ្យបានច្បាស់លាស់នៅឡើយ៕ #នេះជាគំនិតរបស់អ្នកគូររូបត្លុក! កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Download options
27 Aug 2026, 14:29 GMT សំ ប៉ូលី

មន្ត្រីរដ្ឋាភិបាលបានលើកឡើងថា ការដឹកនាំ៣ឆ្នាំ លោក ហ៊ុន ម៉ាណែត សម្រេចបានសមិទ្ធផលធំៗជាច្រើន តាមរយៈការទៅសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពាន ថ្នល់ សលារៀន មន្ទីរពេទ្យ កំពង់ផែ និងព្រលានយន្តហោះអន្តរជាតិថ្មីជាដើម ដើម្បីតភ្ជាប់បណ្ដាញដឹកជញ្ជូនទាំងផ្លូវគោកនិងផ្លូវអាកាស។ រដ្ឋាភិបាលបានបញ្ជាក់ថា សមិទ្ធផលធំៗទាំងនេះ បានកើតឡើងដោយសារការដឹកនាំបន្តវេនពីលោក ហ៊ុន សែន ជាឪពុក ទៅលោក ហ៊ុន ម៉ាណែត។ ផ្ទុយទៅវិញ ពលរដ្ឋទូទៅ បានមើលឃើញថា ការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត រយៈពេល៣ឆ្នាំ បានធ្វើឲ្យកម្ពុជាជួបបញ្ហាធំៗ មិនអាចដោះស្រាយបាន។ បញ្ហាធំៗទាំងនោះ រួមមាន ការប្រឈមបាត់បង់ទឹកដីនិងប្រាសាទបុរាណទៅប្រទេសថៃ ការឆបោកអនឡាញ ពលរដ្ឋរងគ្រោះចាញ់បោកក្រុមឧកញ៉ា មិនអាចទទួលបានយុត្តិធម៌ ពលករដែលវិលពីចំណាកស្រុក ពិបាករកការងារធ្វើ និងការធ្លាក់ចុះភ្ញៀវទេសចរអន្តរជាតិជាដើម។ បញ្ហាពុករលួយ និងបក្ខពួកនិយម បានធ្វើឲ្យពលរដ្ឋកាន់តែអស់សង្ឃឹមលើប្រព័ន្ធយុត្តិធម៌ ហើយបញ្ហាគ្រឿងញៀន និងក្មេងទំនើង ក៏កាន់តែគំរាមកំហែងដល់សន្ដិសុខសង្គម ធ្វើឲ្យពលរដ្ឋរស់នៅក្នុងភាពភ័យខ្លាច។ ក្រៅពីនេះ ការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យ និងការរំលោភសិទ្ធិមនុស្ស នៅតែជាក្ដីកង្វល់ធំ ដែលនាំឲ្យសហគមន៍អន្តរជាតិបន្តរិះគន់ និងជាឧបសគ្គ ធ្វើឲ្យកម្ពុជា មិនអាចទាក់ទាញអ្នកវិនិយោគ មកពីប្រទេសធំៗខាងប៉ែកប្រជាធិបតេយ្យបាន៕ #នេះជាគំនិតរបស់អ្នកគូររូបត្លុក! កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Download options
20 Aug 2026, 12:21 GMT សំ ប៉ូលី

លោក ហ៊ុន សែន បានបង្កើតបទចោទក្លែងក្លាយ «ក្បត់ជាតិ» ដើម្បីយកលេសរំលាយគណបក្សសង្គ្រោះជាតិ ដែលមានអ្នកគាំទ្រកន្លះប្រទេស និងចាប់ឃុំខ្លួនលោក កឹម សុខា ជិត១០ឆ្នាំ។ លើសពីនេះ លោក ហ៊ុន សែន ក៏បានប្រើប្រាស់គ្រប់ឧបាយកល រាប់ពីការចាប់បង្ខំ រហូតឲ្យលុយកាក ទិញទឹកចិត្តក្រុមមន្ត្រីគណបក្សសង្គ្រោះជាតិ ឲ្យចុះចូលគណបក្សប្រជាជនកម្ពុជា។ លោក ហ៊ុន សែន ចាត់ទុកអ្នកចុះចូលទាំងនោះ ថាជាសត្វលលក ហើយលោកបានប្រើ លលកឲ្យជួយទាក់លលក ដោយមិនប្រកាន់ថា លលកតូចឬធំឡើយ។ ចំណែកក្រុមមន្ត្រីគណបក្សប្រឆាំង ដែលមានឆន្ទៈរឹងមាំ តស៊ូ ដើម្បីលទ្ធិប្រជាធិបតេយ្យ បានរងការធ្វើបាបយ៉ាងចាស់ដៃពីអាជ្ញាធរនៃរបបដឹកនាំត្រកូល «ហ៊ុន»។ លោក ហ៊ុន សែន បានចាត់ទុកក្រុមមន្ត្រីបក្សប្រឆាំង ដែលមិនព្រមលក់ខ្លួន ថាជាក្រុមមនុស្សក្បាលរឹង និងប្រៀបប្រដូច ជាត្រីក្នុងត្រក ដែលលោក កាច់កស៊ីពេលណាក៏បាន។ លោក ហ៊ុន សែន មិនដែលខ្វល់នឹងការថ្កោលទោសពីសហគមន៍ជាតិ និងអន្តរជាតិ ជុំវិញការរំលោភសិទ្ធិមនុស្ស និងដើរប្រាសចាកឆ្ងាយពីរបបលទ្ធិប្រជាធិបតេយ្យនោះទេ។ លោកខ្វល់តែការពារអំណាច និងរៀបចំផ្ទេរអំណាច ទៅឲ្យកូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត តែប៉ុណ្ណោះ។ ថ្មីៗនេះ កញ្ញា កឹម មនោវិទ្យា កូនស្រីច្បងរបស់លោក កឹម សុខា បានចុះចូលជាមួយរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដែលកញ្ញា និងឪពុកនាង ធ្លាប់ចាត់ទុកថា ជារបបផ្ដាច់ការ៕ #នេះជាគំនិតរបស់អ្នកគូររូបត្លុក! កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Download options
13 Aug 2026, 14:15 GMT សំ ប៉ូលី

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា លោក ថម អេនឌ្រូ (Thomas Andrews) បានបង្ហាញពីកង្វល់នៃស្ថានភាពរបស់ជនភៀសសឹកខ្មែរជិត៣ម៉ឺននាក់ និងបានទទូចឲ្យថៃ គោរពច្បាប់អន្តរជាតិ ដើម្បីឲ្យជនភៀសសឹកទាំងនោះ បានវិលទៅភូមិកំណើត និងប្រកបរបរចិញ្ចឹមជីវិតដូចដើមវិញ។ ប៉ុន្តែការលើកឡើងនេះ ត្រូវបានប្រទេសថៃបដិសេធ និងចាត់ទុកថា ជារបាយការណ៍មិនឆ្លុះបញ្ចាំងការពិត និងលម្អៀង។ ក្រៅពីបញ្ហារបស់ជនភៀសសឹកខ្មែរតាមព្រំដែន លោក លោក ថម អេនឌ្រូ ក៏បានជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ធានាការគោរពសិទ្ធិសេរីភាពជាមូលដ្ឋានឡើងវិញ។ ការលើកឡើងនេះ ស្របពេលលោកបង្ហាញពីក្ដីកង្វល់ ជុំវិញការធ្វើទុក្ខបុកម្នេញអ្នកនយោបាយជំទាស់ ជាពិសេស គឺការចាប់ខ្លួនអ្នកសម្ដែងមតិជាង ១០០នាក់ ដាក់ពន្ធនាគារ។ រដ្ឋាភិបាលកម្ពុជា មិនទាន់មានប្រតិកម្មលើការជំរុញនេះទេ ប៉ុន្តែ កន្លងមក តែងចាត់ទុកថា ជារបាយការណ៍ខ្វះការពិត និងលម្អៀងទៅគណបក្សប្រឆាំង៕ #នេះជាគំនិតរបស់អ្នកគូររូបត្លុក! កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Download options
7 Aug 2026, 09:32 GMT សំ ប៉ូលី

ពលរដ្ឋហាក់មិនជឿថា ក្រុមអ្នកមានអំណាច និងកូនចៅរបស់ពួកគេ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍បុកមនុស្សស្លាប់ នឹងត្រូវប្រឈមមុខតាមផ្លូវច្បាប់ឡើយ។ ភាពមិនជឿជាក់នេះបានកើតឡើងជាថ្មី ក្រោយពីកូនស្រីឧកញ៉ា តុង ហុងសេង ឈ្មោះ សាម ម៉ីជូ អាយុ២៧ឆ្នាំ បានបើកឡានទំនើបបុកអ្នកបើកម៉ូតូ ជាមន្ត្រីក្រសួងសាធារណការឈ្មោះ គួច លឹមហាន អាយុ៣៥ឆ្នាំ ឲ្យស្លាប់ចោលប្រពន្ធនិងកូនតូច ក្នុងខណ្ឌឫស្សីកែវ កាលពីថ្ងៃទី២៨ ខែកក្កដា។ ការព្រួយបារម្ភរបស់ពលរដ្ឋ ថាជនបង្កអាចរកលេសដើម្បីរួចខ្លួនពីការទទួលខុសត្រូវតាមច្បាប់ គឺដោយសារកន្លងមក ធ្លាប់មានករណីកូនមន្ត្រីនិងអ្នកមានអំណាច តែងទទួលបានការបន្ធូរបន្ថយទោស ក្រោយពីបើកឡានបុកមនុស្សស្លាប់។ ករណីទាំងនោះ ​រួមមាននិស្សិតពេទ្យឈ្មោះ គាមពិសិដ្ឋ ណារីតា កូនស្រីអនុប្រធានមន្ទីរសុខាភិបាលខេត្តកណ្ដាល កាលពីឆ្នាំ២០១៣ បានបើករថយន្តបុករះម៉ូតូជាច្រើនគ្រឿង បណ្ដាលឲ្យកុមារ៣នាក់ស្លាប់ ប៉ុន្តែជាប់គុកតែ៣ខែ ដោយមន្ត្រីលើកហេតុផលថា និស្សិតពេទ្យរូបនេះ មានជំងឺសរសៃប្រសាទ។ ចំណែកកូនស្រីសមាជិកក្រុមប្រឹក្សាខេត្តសៀមរាបឈ្មោះ យិន ឃុនម៉ី ដែលបើកឡានយ៉ាងលឿន ទៅបុកម៉ូតូនិស្សិតឆ្នើមកញ្ញា ឌុំ រីដា ស្លាប់ កាលពីឆ្នាំ២០១៩ ក៏ជាប់គុកត្រឹម២ខែដែរ។ លើសពីនេះ កូនប្រុសរបស់មេធាវីម្នាក់ឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា ដែលបានបើកឡានបុកកីឡាករជម្រើសជាតិវាយស៊ីស្លាប់ ហើយបានព្យាយាមរត់គេចខ្លួនពីផ្លូវច្បាប់ បានប្ដឹងប្រពន្ធ និងឪពុកម្ដាយជនរងគ្រោះពីបទបរិហាកេរ្តិ៍ថែមទៀតផង៕ #រូបត្លុកនេះ ជាគំនិតរបស់អ្នកគូររូបត្លុក! កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Download options
30 Jul 2026, 14:02 GMT សំ ប៉ូលី

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងក្នុងបទសម្ភាសជាមួយសារព័ត៌មាន Bloomberg ថា អាមេរិកបានដាក់ទណ្ឌកម្មលើក្រុមសមាជិកព្រឹទ្ធសភាលោក លី យ៉ុងផាត់ និងលោក កុក អាន ពាក់ព័ន្ធនឹងឧក្រិដ្ឋជកម្មឆបោកអនឡាញ និងការរំលោភសិទ្ធិមនុស្ស គឺជារឿងបុគ្គលរវាងឧកញ៉ាទាំងពីររូបនេះ ជាមួយសហរដ្ឋអាមេរិក។ លោកបន្តថា លោក កុក អាន និងលោក លី យ៉ុងផាត់ ក៏បានជួលមេធាវី ដើម្បីតតាំងនឹងការចោទប្រកាន់ពីសហរដ្ឋអាមេរិក តាមផ្លូវតុលាការ។ លោក ហ៊ុន ម៉ាណែត បានបន្ថែមថា លោកក៏មិនអាចបកស្រាយថា ភាគីខាងណាខុសឬត្រូវឡើយ ដោយវាអាស្រ័យលើភស្ដុតាង និងការសម្រេចពីតុលាការអាមេរិកប៉ុណ្ណោះ។ ទោះជាយ៉ាងណា ការបកស្រាយរបស់លោក ហ៊ុន ម៉ាណែត នេះ ត្រូវបានគេចាត់ទុកថា ជាការគេចវេះ និងដោះសារយករួចខ្លួន ពីការទទួលខុសត្រូវ៕ #រូបត្លុកនេះ ជាគំនិតរបស់អ្នកគូររូបត្លុក! កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Download options
24 Jul 2026, 15:17 GMT សំ ប៉ូលី

នាយករដ្ឋមន្ត្រីថៃលោក អានុទីន ចាន់វីរៈគុល (Anutin Charnvirakul) បានជួបប្រធានាធិបតីចិនលោក ស៊ី ជីនពីង (Xi Jinping) កាលពីថ្ងៃទី១៧ ខែកក្កដា ហើយលោកបានលើកឡើងពីការព្រួយបារម្ភរបស់ថៃ ចំពោះការបញ្ជូនអាវុធ ជាពិសេសរថក្រោះផលិតដោយប្រទេសចិន ទៅឲ្យប្រទេសកម្ពុជា។ លោក អានុទីន បញ្ជាក់ថា ជាការឆ្លើយតប ប្រធានាធិបតីចិនបានធានាថា នឹងមិនឲ្យកម្ពុជាប្រើប្រាស់អាវុធដែលទទួលបានពីចិន សម្រាប់យកទៅវាយប្រហារលើប្រទេសថៃឡើយ។ កម្ពុជាទទួលបានរថគ្រោះប្រភេទ T59D ចំនួន៣៩គ្រឿង ក្នុងចំណោម៩៣គ្រឿង ដែលចិនបានព្រមព្រៀងប្រគល់មកឲ្យកម្ពុជា តាំងពីមិនទាន់ផ្ទុះសង្គ្រាម។ ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ធ្លាប់បានប្រតិកម្មថា រថក្រោះដែលចិនប្រគល់ឲ្យទាំងនេះ មិនបានស្នើ១០ភាគនៃរថគ្រោះ ដែលកម្ពុជាកំពុងប្រើនោះទេ។ ទោះជាយ៉ាងណា ការអះអាងរបស់នាយករដ្ឋមន្ត្រីថៃ ថាប្រធានាធិបតីចិន មិនឲ្យកម្ពុជាប្រើប្រាស់អាវុធទទួលបានពីចិនសម្រាប់វាយប្រហារលើថៃនោះ មិនទាន់មានការឆ្លើយតបផ្ទាល់ពីភាគីចិន និងកម្ពុជានៅឡើយទេ៕ #រូបត្លុកនេះ ជាគំនិតរបស់អ្នកគូររូបត្លុក! កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Download options
17 Jul 2026, 15:57 GMT សំ ប៉ូលី

ក្មួយប្រុសលោក ហ៊ុន សែន និងជាបងជីដូនមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គឺលោក ហ៊ុន តូ ត្រូវបានសង្ស័យថា កំពុងសាងសង់វិមានដ៏ប្រណិត រួមទាំងទីលានវាយកូនហ្គោល នៅលើផ្ទៃដីបឹងតាមោកប្រមាណ១០០ហិកតា។ លោក ហ៊ុន តូ ត្រូវបានសហរដ្ឋអាមេរិក ដាក់ឈ្មោះនៅក្នុងបញ្ជីខ្មៅ ថាជាក្រុមឧក្រិដ្ឋជនអន្តរជាតិ ជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ធនាគារ ហួយវ័ន ផេ (Huione Pay) លាងលុយកខ្វក់ ដែលទទួលបានពីការឆបោក។ លោក ហ៊ុន តូ ក៏កំពុងប្រឈមមុខនឹងក្រុមជនជាតិចិន និងខ្មែររាប់រយនាក់ ដែលជាអតិថិជនក្រុមហ៊ុន ហួយវ័ន ផេ។ ពួកគេបានចេញតវ៉ាស្ទើររៀងរាល់ថ្ងៃ នៅមុខធនាគារជាតិ និងមុខស្ថានទូតចិន ដោយលើកបដាទាមទារឲ្យលោក ហ៊ុន តូ សងលុយកម្លាំងញើសឈាមពួកគេវិញ។ ក្រុមអ្នកតវ៉ាសង្ស័យថា លុយពួកគេរាប់លានដុល្លារ ដែលដាក់តម្កល់ទុកនៅធនាគារ ហួយវ័ន ផេ ហើយបានបាត់ គឺអាចដោយសារលោក ហ៊ុន តូ បង្កកទុក សម្រាប់យកទៅសាងសង់ទីលានវាយកូនហ្គោល។ ទោះជាយ៉ាងណា គ្មានស្ថាប័នណាមួយ ហ៊ានប៉ះពាល់ ឬចាត់វិធានការច្បាប់លើលោក ហ៊ុន តូ ឡើយ ផ្ទុយទៅវិញ បែរជាបង្ក្រាបយ៉ាងហិង្សាលើអ្នកតវ៉ា ហើយបានចាប់ខ្លួនម្ចាស់លុយ ជាជនជាតិខ្មែរពីរនាក់ដាក់គុក និងចាប់ជនជាតិចិនម្នាក់បញ្ជូនទៅប្រទេសវិញ។ ទង្វើនេះ នឹងធ្វើឲ្យកេរ្តិ៍ឈ្មោះកម្ពុជា កាន់តែមានក្លិនអាសោចលើឆាកអន្តរជាតិ៕ #រូបត្លុកនេះ ជាគំនិតរបស់អ្នកគូររូបត្លុក! កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Download options
10 Jul 2026, 14:09 GMT សំ ប៉ូលី

បណ្ឌិត កែម ឡី ជាអ្នកវិភាគសង្គមមួយរូប ដែលហ៊ាននិយាយរិះគន់ចំៗ ទៅលើចំណុចខ្វះខាតរបស់រដ្ឋាភិបាលដើម្បីឱ្យមានការគោរព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា។ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ជាថ្ងៃគម្រប់ខួប ១០ឆ្នាំ នៃឃាតកម្មលើបណ្ឌិត កែម ឡី ដែលត្រូវបានឃាតករបាញ់សម្លាប់ នៅស្ថានីយប្រេងឥន្ធនៈស្ដុបបូកគោ ក្នុងរាជធានីភ្នំពេញ។ ទោះបីជា អាជ្ញាធរចាប់បានបុគ្គលឈ្មោះ អឿត អាង ដែលហៅខ្លួនឯងថា «ជួប សម្លាប់» ឲ្យមកទទួលខុស ហើយជននេះ បានសារភាពថា ការសម្លាប់បណ្ឌិត កែម ឡី ដោយសារបំណុល ៣០០០ដុល្លារអាមេរិក។ ប៉ុន្តែពលរដ្ឋ និងក្រុមគ្រួសារយល់ឃើញថា គ្រាន់ជារឿងប្រឌិតប៉ុណ្ណោះ។ ពួកគាត់សង្ស័យថា ការធ្វើឃាតលើបណ្ឌិត កែម ឡី គឺជាប់ពាក់ព័ន្ធអ្នកមានអំណាចក្នុងជួររដ្ឋាភិបាល ទើបមិនអាចវែកមុខឃាតករពិតបាន៕ តើយុត្តិធម៌នឹងមានសម្រាប់លោកបណ្ឌិត កែម ឡី ដែរឬទេ? #គំនូរជីវចលនេះ ជាគំនិតរបស់អ្នកគូររូបត្លុក! កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Download options
28 Jun 2026, 09:00 GMT សំ ប៉ូលី

លោក ហ៊ុន សែន ជាមេដឹកនាំដែលតែងតែប្រើប្រាស់យុទ្ធសាស្ត្រគំរាមកំហែង ដើម្បីបំភិតបំភ័យប្រជាពលរដ្ឋ និងរារាំងពួកគេមិនឱ្យចូលរួមក្នុងសកម្មភាពសង្គម និងនយោបាយ។ ក្នុងពេលថ្មីៗនេះ ក្រុមហ៊ុនមេតា (Meta) បានសម្រេចដកវីដេអូរបស់លោក ហ៊ុន សែន ដែលប្រើភាសាអសុរោះ និងគំរាមកំហែងថា “ងើបមួយ វ៉ៃមួយ” ចេញពីទំព័រហ្វេសប៊ុក (Facebook) របស់លោក កាលពីថ្ងៃទី១៨ ខែមិថុនា។ ការសម្រេចនេះធ្វើឡើងក្រោយពីអង្គការចលនាខ្មែរដើម្បីប្រជាធិបតេយ្យ រួមទាំងសហគមន៍ខ្មែរនៅក្រៅប្រទេស បានដាក់ពាក្យប្ដឹងទៅកាន់ក្រុមហ៊ុនមេតា ប្រឆាំងនឹងលោក ហ៊ុន សែន ដែលប្រើប្រាស់បណ្ដាញសង្គមដើម្បីផ្សព្វផ្សាយសារគំរាមកំហែង ហិង្សា និងអសុរោះ។ តើព្រឹត្តិការណ៍នៃការលុបវីដេអូនេះ អាចធ្វើឱ្យមេដឹកនាំខ្មែររូបនេះភ្ញាក់រឭកបានដែរឬទេ? កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Download options
8 Oct 2025, 12:02 GMT ប្រាជ្ញ ចេវ

ដោយសារតែមានការប្រែប្រួលគោលនយោបាយនៅសហរដ្ឋអាមេរិក វិទ្យុអាស៊ីសេរី មិនអាចបន្តបេសកកម្មរបស់ខ្លួនបានទៀតឡើយ។ យើងខ្ញុំសូមអរគុណប្រជាពលរដ្ឋខ្មែរ ដែលបានផ្តល់កិត្តិយសដល់យើង ក្នុងការពាំនាំព័ត៌មានពិត ជូនលោក អ្នកនាងជិត ៣០ ឆ្នាំកន្លងមក។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់បុគ្គលិក និងអតីតបុគ្គលិកទាំងអស់ ដែលបានលះបង់សព្វបែបយ៉ាង ក្នុងការនាំព័ត៌មានពិតជូនប្រជាពលរដ្ឋខ្មែរ ដើម្បីជាប្រយោជន៍ដល់ប្រទេសកម្ពុជា។ យើងក៏សូមថ្លែងអំណរគុណដល់មិត្តរួមការងារ និងថ្នាក់ដឹកនាំគ្រប់គ្រង ក្នុងការគាំទ្រ មិត្តភាព និងការលើកទឹកចិត្ត ក្នុងបេសកកម្មនាំសំឡេងឱ្យអ្នកគ្មានសំឡេងនៅកម្ពុជា។ យើងសូមជម្រាបលា មួយគ្រាសិន ។ យើងនឹងបន្តស្វែងរកវិធីសាស្ត្រថ្មី ដើម្បីបន្តបេសកកម្មរបស់យើង ក្នុងពេលឆាប់ៗខាងមុខនេះ។ ជាចុងបញ្ចប់នេះ យើងខ្ញុំសូមជូនពរដល់លោកអ្នកនាងឱ្យជួបតែសេចក្ដីសុខចម្រើន និងមានសុខភាពល្អជានិច្ចកាល កុំបីឃ្លៀងឃ្លាតឡើយ៕

Download options