US Agency for Global Media USAGM

News and Information from Around the World

← Back to Direct feed

#គំនូជីវចល៖ «ស្រមោលយុត្តិធម៌ និងឃាតករសិប្បនិម្មិត»

10 Jul 2026, 14:09 GMT By សំ ប៉ូលី
Download metadata bundle
RFA logo
Article #គំនូជីវចល៖ «ស្រមោលយុត្តិធម៌ និងឃាតករសិប្បនិម្មិត»
សូមប្រិយមិត្តចូលរួមដាក់ចំណងជើងឱ្យគំនូរជីវចលនេះទាំងអស់គ្នា!
Credit: សំ ប៉ូលី

បណ្ឌិត កែម ឡី ជាអ្នកវិភាគសង្គមមួយរូប ដែលហ៊ាននិយាយរិះគន់ចំៗ ទៅលើចំណុចខ្វះខាតរបស់រដ្ឋាភិបាលដើម្បីឱ្យមានការគោរព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា។ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ជាថ្ងៃគម្រប់ខួប ១០ឆ្នាំ នៃឃាតកម្មលើបណ្ឌិត កែម ឡី ដែលត្រូវបានឃាតករបាញ់សម្លាប់ នៅស្ថានីយប្រេងឥន្ធនៈស្ដុបបូកគោ ក្នុងរាជធានីភ្នំពេញ។ ទោះបីជា អាជ្ញាធរចាប់បានបុគ្គលឈ្មោះ អឿត អាង ដែលហៅខ្លួនឯងថា «ជួប សម្លាប់» ឲ្យមកទទួលខុស ហើយជននេះ បានសារភាពថា ការសម្លាប់បណ្ឌិត កែម ឡី ដោយសារបំណុល ៣០០០ដុល្លារអាមេរិក។ ប៉ុន្តែពលរដ្ឋ និងក្រុមគ្រួសារយល់ឃើញថា គ្រាន់ជារឿងប្រឌិតប៉ុណ្ណោះ។ ពួកគាត់សង្ស័យថា ការធ្វើឃាតលើបណ្ឌិត កែម ឡី គឺជាប់ពាក់ព័ន្ធអ្នកមានអំណាចក្នុងជួររដ្ឋាភិបាល ទើបមិនអាចវែកមុខឃាតករពិតបាន៕ តើយុត្តិធម៌នឹងមានសម្រាប់លោកបណ្ឌិត កែម ឡី ដែរឬទេ? #គំនូរជីវចលនេះ ជាគំនិតរបស់អ្នកគូររូបត្លុក! កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។