US Agency for Global Media USAGM

News and Information from Around the World

← Back to Direct feed

អ្នកឃ្លាំមើលថា លោក ហ៊ុន ម៉ាណែត មិនប្ដឹងថៃទៅតុលាការអន្តរជាតិ ព្រោះចង់រក្សាអំណាច

15 May 2026, 11:36 GMT By ប្រាជ្ញ ចេវ
Download metadata bundle
RFA logo
Article អ្នកឃ្លាំមើលថា លោក ហ៊ុន ម៉ាណែត មិនប្ដឹងថៃទៅតុលាការអន្តរជាតិ ព្រោះចង់រក្សាអំណាច
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) ឈរថតរូបជាមួយប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos (កណ្ដាល) និងនាយករដ្ឋមន្ត្រីថៃលោក អានុទីន ចាន់វីរៈគុល អំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅប្រទេសហ្វីលីពីន ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦។
Credit: ប្រាជ្ញ ចេវ

អ្នក​តាមដាន​បាន​មើលឃើញ​ថា ការ​ប្ដឹង​ប្រទេស​ថៃ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (IJC) ឬ​តុលាការ​អន្តរជាតិ​សម្រាប់​ច្បាប់​សមុទ្រ (ITLOS) ដើម្បី​ឱ្យ​ដោះស្រាយ​ជម្លោះ​ដែន​ទឹក​ត្រួត​ស៊ី​គ្នា​ជាមួយ​ថៃ នឹង​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អំណាច​របស់​ត្រកូល «ហ៊ុន» ប្រសិនបើ​ការ​សម្រេច​ឱ្យ​កម្ពុជា​ឈ្នះ​ក្ដី​ពី​តុលាការ​ទាំង​ពីរ​នេះ នឹង​ក្លាយ​ជា​គំរូ​គតិយុត្តិ ដែល​ត្រូវ​យក​ទៅ​អនុវត្ត​ទាំង​ទៅ​លើ​ប្រទេសថៃ និង​ប្រទេស​វៀតណាម។ អ្នកឃ្លាំមើលថា ការដោះស្រាយតំបន់សមុទ្រត្រួតស៊ីគ្នាតាមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ (UNCLOS) នឹងប្រើរយៈពេលយូរ ហើយមិនមានដំណោះស្រាយច្បាស់លាស់៕ អ្នក​តាមដាន​ភូមិសាស្ដ្រ​នយោបាយ​លោក សេង វណ្ណលី បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ជា​ការ​ប្រថុយប្រថាន​មួយ ដែល​អាច​ធ្វើ​ឱ្យ​រង្គោះរង្គើ​ដល់​ទំនាក់ទំនង​រវាង​គណបក្ស​ប្រជាជនកម្ពុជា និង​គណបក្ស​កុម្មុយនិស្ដ​វៀតណាម ប្រសិនបើ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​របស់​វៀតណាម​នៅ​ក្នុង​តំបន់​សមុទ្រ ដោយសារ​តែ​ជម្លោះ​ដែន​សមុទ្រ​រវាង​កម្ពុជា​និង​ថៃ។ ប្រសិនបើ​កម្ពុជា​ឈ្នះ​ក្ដី​លើ​ថៃ ដោយ​ផ្អែក​ទៅ​លើ​ការ​បកស្រាយ​ច្បាប់​សមុទ្រ​ណា​មួយ ការ​បកស្រាយ​នោះ នឹង​ត្រូវ​យក​មក​អនុវត្ត​ជាមួយ​វៀតណាម​ដូចគ្នា ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​វៀតណាម នៅ​ក្នុង​តំបន់​សមុទ្រ ដែល​លោក ហ៊ុន សែន ធ្លាប់​ព្រមព្រៀង​ជាមួយ​វៀតណាម។ ភាព​រង្គោះរង្គើ​រវាង​គណបក្ស​បងប្អូន​ទាំង​ពីរ​នេះ ជា​ហានិភ័យ​នយោបាយ ដែល​របប​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត មិន​ហ៊ាន​ប្រថុយប្រថាន នៅ​ពេល​នេះ​ទេ​។ អ្នក​តាមដាន​ភូមិសាស្ដ្រ​នយោបាយ​លោក សេង វណ្ណលី ការ​លើកឡើង​នេះ បាន​ធ្វើ​ឡើង​បន្ទាប់ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន បាន​ប្រកាស​ថា នឹង​ប្រើ​យន្តការ​ផ្សះផ្សា​ដោយ​ចាប់​បង្ខំ នៃ​អនុសញ្ញា​អង្គការ​សហប្រជាជាតិ ស្តីពី​នីតិ​សមុទ្រ (UNCLOS) ដើម្បី​ដោះស្រាយ​ដែន​សមុទ្រ​ត្រួត​ស៊ី​គ្នា បន្ទាប់ពី​រដ្ឋាភិបាល​ថៃ​បាន​សម្រេច​លុបចោល​អនុស្សរណៈយោគយល់​គ្នា​ឆ្នាំ២០០១ ដោយ​ឯកតោ​ភាគី។ យន្តការ​ផ្សះផ្សា​ដោយ​ចាប់​បង្ខំ នៃ​អនុសញ្ញា​អង្គការ​សហប្រជាជាតិ ស្តីពី​នីតិសមុទ្រ នឹង​មិន​អាច​ចាប់​បង្ខំ​ឱ្យ​ភាគី​ណា​មួយ​ត្រូវ​អនុវត្ត​តាម​សេចក្ដី​សម្រេច​របស់​ខ្លួន ដូច​ទៅ​នឹង​សេចក្ដី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ឬ​តុលាការ​អន្តរជាតិ​សម្រាប់​ច្បាប់​សមុទ្រ​ឡើយ។ លោក សេង វណ្ណលី បាន​បន្ត​ថា លោក ហ៊ុន ម៉ាណែត ចង់​អូស​ថៃ​វិល​មក​តុ​ចរចា​គ្នា​តាម​ទ្វេភាគី​វិញ​នៅ​ពេល​នេះ ដើម្បី​ប្រាប់​ពលរដ្ឋ​ថា ខ្លូន​បាន​ធ្វើ​សកម្មភាព​ការពារ​ជាតិ​ផង និង​ដើម្បី​ចៀសផុត​ការ​បង្ក​បញ្ហា​ស្មុកស្មាញ​ដល់​វៀតណាម​ផង។ លោក​បាន​បន្ថែម​ថា បើទោះបីជា​យន្តការ​នេះ មាន​ហានិភ័យ​ធំ ប្រសិនបើ​ប្រទេស​ថៃ​គ្រាន់តែ​ចូលរួម​បង្គ្រប់​កិច្ច ហើយ​នឹង​មិន​អនុវត្ត​តាម​សេចក្ដីសម្រេច​ចុង​ក្រោយ​ក្ដី។ ចំណែក​មន្ត្រី​កិច្ចការ​ព្រំដែន​នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា​លោក អ៊ុំ សំអាន បាន​យល់ឃើញ​ថា ការ​ប្រើប្រាស់​អនុសញ្ញា​អង្គការ​សហប្រជាជាតិ ស្តីពី​នីតិសមុទ្រ គឺ​គ្រាន់បើ​ជាង​ការ​ចរចា​ទ្វេ​ភាគី។ ប៉ុន្តែ​លោក​ថា ដោយសារ​កម្ពុជា​ជា​ប្រទេស​ទន់​ខ្សោយ​ជាង​ថៃ នឹង​ធ្វើ​ឱ្យ​ការ​ផ្សះផ្សា​ឬ​ចរចា​ទ្វេភាគី ចាញ់​ប្រៀប​ថៃ ដូច្នេះ កម្ពុជា​ត្រូវ​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ និង​តុលាការ​អន្តរជាតិ​សម្រាប់​ច្បាប់​សមុទ្រ ទើប​អាច​ទាមទារ​ដែន​សមុទ្រ​ត្រួត​ស៊ី​គ្នា​ទំហំ២៦០០០គីឡូម៉ែត្រការ៉េ ដែល​មាន​ធនធាន​រ៉ែ​ប្រេង​និង​ឧស្ម័ន​តម្លៃ​ប្រហែល​៣០០ពាន់​លាន​ដុល្លារ និង​ពាក់​កណ្ដាល​នៃ​កោះគជ់​មក​វិញ។ ហើយ​ថា នឹង​ប្រើ​យន្តការ​ផ្សះផ្សា​ដោយ​ចាប់​បង្ខំ​ហ្នឹង មិន​ដឹង​ថា​ប្រើ​ឬ​ក៏​អត់​ផង។ ពីព្រោះ​ដូច​កន្លង​មក លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ថា​នឹង​ប្ដឹង​ទៅ ICJ រហូត​មក​ដល់​ពេល​នេះ អត់​ទាន់​បាន​ប្ដឹង។ អ៊ីចឹង គ្រាន់​តែ​និយាយ​ចោល ហើយ​មិន​ប្រើ​យន្តការ​ហ្នឹង ក៏​អាច​ថា​បាន​។ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា​លោក អ៊ុំ សំអាន ជុំវិញ​បញ្ហា​នេះ នាយក​រដ្ឋមន្ត្រី​ថៃ​លោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) បាន​ប្រកាស​ក្រោយ​ពី​ជួប​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅ​អំឡុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​ថា កោះគជ់​នៅ​តែ​ជា​កម្មសិទ្ធិ​របស់​ប្រទេសថៃ បើទោះបីជា​បាន​លុប​ចោល​អនុស្សរណៈយោគយល់​គ្នា​ឆ្នាំ២០០១ ជាមួយ​កម្ពុជា​ក្ដី៕ កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។