US Agency for Global Media USAGM

News and Information from Around the World

← Back to Direct feed

តើលោក ហ៊ុន សែន ស៊ុមគ្រលុំជាមួយ ចេន ហ្ស៊ី ឬទេ?

10 Apr 2026, 14:59 GMT By ប្រាជ្ញ ចេវ
Download metadata bundle
RFA logo
Article តើលោក ហ៊ុន សែន ស៊ុមគ្រលុំជាមួយ ចេន ហ្ស៊ី ឬទេ?
ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន (ស្ដាំ) ថតរូបជាមួយឧក្រិដ្ឋជន ចេន ហ្ស៊ី (Chen Zhi) នៅវិមានសន្ដិភាព ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២។
Credit: ប្រាជ្ញ ចេវ

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី​ការ​បង្កើត​ច្បាប់​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា កាល​ពី​ថ្ងៃ​ទី០៣ ខែមេសា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក កើត រិទ្ធ បាន​លើកឡើង​ថា បុគ្គល​ណា ដែល​ដឹង​ច្បាស់​រួច​ទៅ​ហើយ ថា​ជន​នោះ​ជា​មេ​ឧក្រិដ្ឋជន ហើយ​នៅ​តែ​សេពគប់​ផ្ដល់​មធ្យោបាយ និង​ជួល​ទីតាំង​ឱ្យ​ធ្វើ​សកម្មភាព​ខុស​ច្បាប់ ដើម្បី​ទទួល​បាន​ផល​ប្រយោជន៍​ពី​បទល្មើស បុគ្គល​នោះ នឹង​ត្រូវ​ចាត់ចូល​ជា​អ្នក​ស៊ុមគ្រលុំ​ជាមួយ​ក្រុម​ឧក្រិដ្ឋជន។ លោក កើត រិទ្ធ បន្ថែម​ថា សមត្ថកិច្ច​ត្រូវ​តែ​ស៊ើបអង្កេត​ជីក​ឱ្យ​ដល់ឫសគល់ ដើម្បី​អនុវត្ត​ច្បាប់​លើ​ជន​សង្ស័យ​សម​គំនិត​នោះ។ លោក កើត រិទ្ធ បានលើកឡើងថា ជនណាដែលដឹងថាបុគ្គលនោះជាឧក្រិដ្ឋជន ហើយនៅតែផ្ដល់មធ្យោយបាយធ្វើសកម្មភាពល្មើសច្បាប់ ជននោះនឹងត្រូវចាត់ទុកថា​​ «សមគំនិត»៕ ប៉ុន្តែ​គាត់​អត់​ដឹង​ទេ ស្រាប់តែ​គេ​ហៅ​តាក់ស៊ី​ជិះ គាត់​ដឹក​គេ​ទៅ​ហើយ​គេ​ថា អូរ! ម្នាក់​ហ្នឹង​ស្កេម (Scam) អាហ្នឹង​គាត់​អត់​មាន​ទោស។ សូម្បី​កុំ​ថា​គាត់​ស្កេម សូម្បី​តែ​គាត់​ដឹក​អ្នក​ណា ជា​មេ​គ្រឿងញៀន ដោយ​គាត់​អត់​ដឹង​ថា ម្នាក់​ហ្នឹង​ជា​មេ​គ្រឿងញៀន​ផង ក៏​អត់​មាន​ទោស​ដែរ។ ប៉ុន្តែ​បើ​ផ្ទុយ​ទៅ​វិញ ស្រាប់តែ​ម្នាក់​ហ្នឹង​ជា​មេ​គ្រឿងញៀន គេ​កំពុង​តាម​ចាប់​ខ្លួន ដឹង​ច្បាស់​គ្រប់​គ្នា គាត់​ដឹង អ៊ីចឹង​គាត់​សម្រួល​ការ​រត់​គេច​ខ្លួន​របស់​មេ​គ្រឿងញៀន អាហ្នឹង គាត់​អាច​មាន​ទោស។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក កើត រិទ្ធ បើ​តាម​សម្ដី​របស់​លោក កើត រិទ្ធ បាន​បង្ហាញ​ថា លោក ហ៊ុន សែន អាច​ជា​អ្នក​ស៊ុមគ្រលុំ​ជាមួយ​មេឧក្រិដ្ឋជន ចេន ហ្ស៊ី ពីព្រោះ​លោក ហ៊ុន សែន បាន​យក ចេន ហ្ស៊ី ធ្វើ​ជា​ទីប្រឹក្សា ក្រោយ​ពី​ជនជាតិ​ចិន​រូប​នេះ បាន​ស្ថិត​នៅ​ក្នុង​បញ្ជី​ជា​ឧក្រិដ្ឋជន​ទៅ​ហើយ។ លោក ហ៊ុន សែន បាន​តែងតាំង ចេន ហ្ស៊ី ទី​ជា​ទីប្រឹក្សា តាម​រយៈ​ព្រះរាជក្រឹត្យ ចុះ​ថ្ងៃ​ទី១៩ ខែមេសា ឆ្នាំ២០២៤ គឺ​ក្រោយពី​សាលក្រម​តុលាការ​ឧក្រិដ្ឋកម្ម​នៃ​ប្រទេស​ចិន បាន​ពិពណ៌នា​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group) របស់​លោក ចេន ហ្ស៊ី តាំង​ពី​ឆ្នាំ២០២០ ថា ជា «​ក្រុម​ឧក្រិដ្ឋជន​បនល្បែង​អនឡាញ​ឆ្លង​ដែន​ដ៏​អាក្រក់» ដែល​រក​ប្រាក់​ចំណូល​បាន​យ៉ាង​ហោចណាស់ ៧០០​លាន​ដុល្លារ ជា​ចំណូល​មិន​ស្រប​ច្បាប់។ ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដែល​ត្រូវ​រដ្ឋាភិបាល​បង្កើត​ឡើង​ជា​ប្រញាប់ ត្រូវ​បាន​ប្រមុខ​រដ្ឋ​ស្ដីទី​លោក ហ៊ុន សែន ចេញ​ព្រះរាជក្រម​តំណាង​ឱ្យ​ព្រះមហាក្សត្រ ដាក់​ឱ្យ​អនុវត្ត​កាល​ពី​ថ្ងៃ​ទី០៦ ខែមេសា។ ច្បាប់​ថ្មី មាន​៥​ជំពូក និង​២៤មាត្រា និង​ត្រូវ​រដ្ឋាភិបាល​អះអាង​ថា ធ្វើ​ឡើង​ដើម្បី​បោស​សម្អាត​ឱ្យ​អស់​ការ​ឆបោក​ពី​កម្ពុជា ដោយសារ​កន្លង​មក កម្ពុជា​នៅ​ខ្វះ​ច្បាប់​សម្រាប់​បង្ក្រាប​លើ​ក្រុម​ឆបោក​នេះ។ ទោះជាយ៉ាងណាក្ដី អ្នក​ឃ្លាំមើល​បាន​យល់ឃើញ​ថា ការ​លើកឡើង​ថា ការ​ឆបោក​អនឡាញ បាន​រីក​រាលដាល​នៅ​កម្ពុជា ដោយសារ​តែ​មិន​ទាន់​មាន​ច្បាប់ គឺ​ជា​លេស​ប៉ុណ្ណោះ។ លោក​បន្ត​ថា ច្បាប់​ថ្មី​នេះ នឹង​មិន​អាច​ប្រឆាំង​ការ​ឆបោក​អនឡាញ​បាន​ជោគជ័យ​ឡើយ ប្រសិនបើ​មន្ត្រី​ធំៗ មាន​អំណច ដែល​សង្ស័យ​ថា ជាមេ​ក្លោង​និង​ម្ចាស់​ទីតាំង មិន​ត្រូវ​បាន​ស៊ើបអង្កេត​និង​អនុវត្ត​តាម​ច្បាប់។ ចំពោះ​ច្បាប់​ថ្មី​នេះ វា​អាច​ជោគជ័យ​បាន លុះត្រាតែ​រដ្ឋាភិបាល​មាន​ឆន្ទៈ​ពិត​ប្រាកដ ក្នុង​ការ​ប្រើប្រាស់​វា ដើម្បី​ចាត់​វិធានការ​លើ​មេក្លោង​ធំៗ និង​ម្ចាស់​ទីតាំង​ដែល​មាន​អំណាច ជា​ជាង​តែ​ដេញ​ចាប់​បុគ្គលិក​កម្រិត​ទាប។ បញ្ហា​ប្រឈម​បំផុត ដែល​ច្បាប់​មិន​អាច​ដើរ​ទៅ​មុខ​បាន គឺ​អំពើ​ពុករលួយ​ក្នុង​ជួរ​មន្ត្រី​អនុវត្ត​ច្បាប់​ផ្ទាល់​។ អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក​លោក សេង វណ្ណលី ចំណែក​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ក្រៅ​ប្រទេស​បាន​លើកឡើង​ដែរ​ថា ដើម្បី​បោស​សម្អាត​ឱ្យ​អស់​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ​ពី​កម្ពុជា គឺ​អាជ្ញាធរ​គួរ​មាន​ការ​ស៊ើបអង្កេត លើ​លោក ហ៊ុន សែន ពី​ព្រោះ ការ​ឆបោក​អនឡាញ គឺ​ជា​ជំនួញ​ប្រមូល​លុយ យក​ទៅ​ចិញ្ចឹម​គណបក្សប្រជាជន​កម្ពុជា និង​អំណាច​ក្រុម​គ្រួសារ​ត្រកូល «ហ៊ុន»។ ប្រសិន​បើ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ចង់​កម្ចាត់​ឧក្រិដ្ឋកម្ម​អនឡាញ​ឱ្យ​អស់​ពី​កម្ពុជា មិន​ចាំបាច់​ទៅ​ធ្វើ​ច្បាប់​បន្ថែម​នាំ​តែ​ឱ្យ​ខាត​ពេល​ទេ គឺ​ព្យួរ​អភ័យ​ឯកសិទ្ធ​របស់​លោក ហ៊ុន សែន ដក​តំណែង​ប្រធាន​ព្រឹទ្ធសភា​របស់​ពួកគាត់ ហើយ​នាំ​គាត់​ទៅ​សាកសួរ ឱ្យ​ប្រឈម​ចំពោះ​មុខ​ច្បាប់ រួម​ទាំង​ស៊ើបអង្កេត​បណ្ដាញ​ពាក់ព័ទ្ធ​នឹង​គាត់​ឱ្យ​អស់។ ពីព្រោះ​របាយការណ៍​របស់​សហគមន៍​អន្តរជាតិ​និយាយ​ច្បាស់​ណាស់​ថា ឧក្រិដ្ឋកម្ម​ឆបោក​នៅ​កម្ពុជា ជា​ជំនួញ​ប្រមូល​លុយ​ចិញ្ចឹម​គណបក្ស​ប្រជាជន​កម្ពុជា និង​អំណាច​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន។ អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា​លោក គឹម សុខ កាល​ពី​ខែឧសភា ឆ្នាំ២០២៥ វិទ្យាស្ថាន​ស្រាវជ្រាវ​របស់​អង់គ្លេស​ឈ្មោះ Humanity Research Consultancy បាន​រកឃើញ​ថា ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​មិន​អាច​បង្ក្រាប​បាន ដោយសារ​ក្រុម​ឧក្រិដ្ឋជន​ជា​ជនជាតិ​ចិន មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​មន្ត្រីជាន់ខ្ពស់ និង​ក្រុម​ឧកញ៉ា​មាន​ឥទ្ធិពល ដែល​សុទ្ធ​សឹង​ជា​អ្នក​នៅ​ជុំវិញ​ខ្លួន​លោក ហ៊ុន សែន ដើម្បី​ធ្វើ​ជា​ខ្នង​បង្អែក ហើយ​ពួក​ឧក្រិដ្ឋជន​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់ ធ្វើ​ជា​ប្រភព​ផ្គត់ផ្គង់​លុយ​ទៅ​រដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​គេច​ផុត​ពី​ការ​ប្រឈម​មុខ​ផ្លូវ​ច្បាប់​៕ កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។