US Agency for Global Media USAGM

News and Information from Around the World

← Back to Direct feed

លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត »គួរព្យួរតំណែង» ជំុំវិញរឿងឆបោកអនឡាញ

3 Apr 2026, 15:09 GMT By ប្រាជ្ញ ចេវ
Download metadata bundle
RFA logo
Article លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត »គួរព្យួរតំណែង» ជំុំវិញរឿងឆបោកអនឡាញ
ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន (ឆ្វេង) និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចូលរួមពិធីរំលឹកខួប៧៤ឆ្នាំ គណបក្សប្រជាជនកម្ពុជា នៅទីក្រុងភ្នំពេញ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥។
Credit: ប្រាជ្ញ ចេវ

អ្នក​ឃ្លាំមើល​បាន​លើកឡើង​ថា ប្រសិនបើ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចង់​បោសសម្អាត​ក្រុម​ឆបោក​តាម​អនឡាញ​ឱ្យ​អស់​ពី​កម្ពុជា គឺ​ត្រូវ​បង្ក្រាប​ឱ្យ​ចំ​គោលដៅ​លើ​មេក្លោង​ធំៗ ដែល​សហរដ្ឋអាមេរិក និង​ប្រទេស​ជាច្រើន​ទៀត​រកឃើញ​ថា ជា​អ្នក​ផ្ដល់​ទីតាំង​ឱ្យ​ក្រុម​ឧក្រិដ្ឋជន ធ្វើ​សកម្មភាព​ឆបោក និង​លាង​លុយ​កខ្វក់។ អ្នកឃ្លាំមើលបានសង្កេតឃើញថា វិធានការបោសសម្អាតឱ្យអស់ក្រុមឧក្រិដ្ឋជនឆបោកអនឡាញពីកម្ពុជារបស់លោក ហ៊ុន ម៉ាណែត នឹងមិនទទួលបានជោគជ័យឡើយ៕ ការ​បង្ក្រាប​កន្លង​មក វា​អត់​ទាន់​បាន​ទៅ​ដល់​ចំ​គោលដៅ នៃ​មេឧក្រិដ្ឋជន​ទាំង​អស់​ហ្នឹង​ទេ។ អ៊ីចឹង មេ​ឧក្រិដ្ឋជន​ទាំង​អស់​ហ្នឹង ដែល​យើង​សង្ស័យ ក៏ដូចជា ខាង​សារព័ត៌មាន​អន្តរជាតិ គេ​ស៊ើបអង្កេត គឺ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ក្មួយ​ប្រុស​លោក ហ៊ុន សែន គឺ​លោក ហ៊ុន តូ ហើយ​មេឧកញ៉ា​គ្រាក់ៗ ដែល​ស្និទ្ធ​នឹង​លោក ហ៊ុន សែន ទៅ​ទៀត គឺ​លោក លី យ៉ុងផាត់ និង​លោក កុក អាន និង​ឧកញ៉ា និង​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនូន​ធំ​ទៀត ដែល​យើង​អត់​ទាន់​ឃើញ​មាន​វិធានការ​ចំពោះ​បុគ្គល​ទាំង​នោះ​នៅ​ឡើយ​ទេ​។ ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​លោក ស៊ឹង សែនករុណា សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស កាល​ពី​ខែតុលា ឆ្នាំ២០២៥ បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​រួម​គ្នា​លើ​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​នៃ​ក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group) របស់​ឧកញ៉ា​ជនជាតិ​ចិន ចេន ហ្ស៊ី និង​បក្ខពួក រួមទាំង​ក្រុមហ៊ុន ហូយវ័ន ផេ (Huione Pay) របស់​ឧកញ៉ា ហ៊ុន តូ ដោយសារ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ជួញដូរ​និង​ធ្វើ​ទារុណកម្ម​មនុស្ស​ឱ្យ​បម្រើ​ការ​ឆបោក​អនឡាញ និង​ការ​លាង​លុយ​កខ្វក់ ដែល​ធ្វើ​ឱ្យ​សហរដ្ឋអាមេរិក​បាត់បង់​ប្រាក់​ជាង​១៦​ពាន់​លាន​ដុល្លារ។ កាល​ពី​ដើម​ខែមីនា លោក ហ៊ុន ម៉ាណែត បាន​ប្រកាស​ថា នឹង​លុបបំបាត់​ទាំង​ស្រុង​ទីតាំង​ឆបោក​អនឡាញ​នៅ​ត្រឹម​ខែ​មេសា​នេះ ក្រោយ​ពី​រដ្ឋាភិបាល​បើក​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ ឆ្មក់​ចូល​បង្ក្រាប​ទីតាំង​ឆបោក​បាន​ប្រហែល ២.៥០០កន្លែង។ ចំណែក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស សុខា ក៏​​ធ្លាប់​​អះអាង​កាល​ពី​ខែកុម្ភៈថា មាន​ជន​បរទេស​រាប់​ម៉ឺន​នាក់ ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​កម្ពុជា និង​ប្រហែល​ជាង ២សែន​នាក់​ទៀត បាន​ចាកចេញ​ពី​កម្ពុជា​ដោយ​ខ្លួន​ឯង ដោយសារ​ការ​បង្ក្រាប​លើ​ទីតាំង​ឆបោក​អនឡាញ។ ទោះជាយ៉ាងណា ការ​បង្ក្រាប​ទាំង​នោះ ត្រូវ​បាន​គេ​មើលឃើញ​ថា មិន​បាន​បញ្ឈប់​សកម្មភាព​ឆបោក​នៅ​កម្ពុជា​ឡើយ។ ​ចង់​បោសសម្អាត​ឱ្យ​ស្អាត ទាល់តែ​សមត្ថកិច្ច សភា និង​តុលាការ ពិនិត្យ​លទ្ធភាព​ព្យួរ​តំណែង​លោក ហ៊ុន សែន និង​តំណែង​លោក ហ៊ុន ម៉ាណែត ហើយ​ហៅ​អ្នក​ទាំង​ពីរ​ទៅ​សាកសួរ ព្រម​ទាំង​ធ្វើ​ការ​ស៊ើបអង្កេត​ឱ្យ​ស៊ី​ជម្រៅ ពីព្រោះ​របាយការណ៍​ពី​សហគមន៍​អន្តរជាតិ សុទ្ធ​តែ​បាន​បញ្ជាក់​ថា ឧក្រិដ្ឋកម្ម​អនឡាញ​នៅ​ប្រទេស​កម្ពុជា ជា​ជំនួញ​កខ្វក់ ប្រមូល​លុយ​ចិញ្ចឹម​គណបក្ស​ប្រជាជនកម្ពុជា និង​អំណាច​ក្រុម​គ្រួសារ ហ៊ុន។ ម៉្លោះ​ហើយ គឺ​ពាក់ព័ទ្ធ​ទៅ​នឹង​តំណែង​របស់​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ដែល​ជា​មេ​គណបក្ស​ប្រជាជន​កម្ពុជា និង​មេ​ក្រុម​គ្រួសារ ហ៊ុន​។ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលាលោក គឹម សុខ កាល​ពី​ថ្ងៃ​ទី២៦ ខែមីនា ចក្រភព​អង់គ្លេស បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​ថ្មី​បន្ថែម លើ​ជនជាតិ​ខ្មែរ​និង​ចិន​ចំនួន​៣​រូប​ទៀត ដែល​បើក​ទីតាំង​ឆបោក​អនឡាញ​ដ៏​ធំ​បំផុត ស្ថិត​នៅ​ទីក្រុង​ពាណិជ្ជកម្ម​ម៉ឺន​ជ័យ ក្នុង​ខេត្តព្រៃវែង ជាប់​ព្រំដែន​ប្រទេស​វៀតណាម។ ចក្រភព​អង់គ្លេស​បញ្ជាក់​ថា ទីតាំង​នេះ មាន​ការ​ជួញដូរ​មនុស្ស​ឱ្យ​ធ្វើ​ជា​កម្មករ​ប្រហែល ២ម៉ឺន​នាក់ និង​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន ព្រីនស៍ គ្រុប ហើយ​កំពុង​បន្ត​បើក​ដំណើរការ ទោះ​កំពុង​មាន​ការ​បង្ក្រាប​ពី​រដ្ឋាភិបាល​ក្ដី៕ កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។