US Agency for Global Media USAGM

News and Information from Around the World

← Back to Direct feed

#រូបត្លុកនយោបាយ៖ «ជួយជាតិ ឬជួយជនផ្ដាច់ការ»

20 Aug 2026, 12:21 GMT By សំ ប៉ូលី
Download metadata bundle
RFA logo
Article #រូបត្លុកនយោបាយ៖ «ជួយជាតិ ឬជួយជនផ្ដាច់ការ»
សូមប្រិយមិត្តចូលរួមដាក់ចំណងជើងឱ្យរូបត្លុកនេះទាំងអស់គ្នា!
Credit: សំ ប៉ូលី

លោក ហ៊ុន សែន បានបង្កើតបទចោទក្លែងក្លាយ «ក្បត់ជាតិ» ដើម្បីយកលេសរំលាយគណបក្សសង្គ្រោះជាតិ ដែលមានអ្នកគាំទ្រកន្លះប្រទេស និងចាប់ឃុំខ្លួនលោក កឹម សុខា ជិត១០ឆ្នាំ។ លើសពីនេះ លោក ហ៊ុន សែន ក៏បានប្រើប្រាស់គ្រប់ឧបាយកល រាប់ពីការចាប់បង្ខំ រហូតឲ្យលុយកាក ទិញទឹកចិត្តក្រុមមន្ត្រីគណបក្សសង្គ្រោះជាតិ ឲ្យចុះចូលគណបក្សប្រជាជនកម្ពុជា។ លោក ហ៊ុន សែន ចាត់ទុកអ្នកចុះចូលទាំងនោះ ថាជាសត្វលលក ហើយលោកបានប្រើ លលកឲ្យជួយទាក់លលក ដោយមិនប្រកាន់ថា លលកតូចឬធំឡើយ។ ចំណែកក្រុមមន្ត្រីគណបក្សប្រឆាំង ដែលមានឆន្ទៈរឹងមាំ តស៊ូ ដើម្បីលទ្ធិប្រជាធិបតេយ្យ បានរងការធ្វើបាបយ៉ាងចាស់ដៃពីអាជ្ញាធរនៃរបបដឹកនាំត្រកូល «ហ៊ុន»។ លោក ហ៊ុន សែន បានចាត់ទុកក្រុមមន្ត្រីបក្សប្រឆាំង ដែលមិនព្រមលក់ខ្លួន ថាជាក្រុមមនុស្សក្បាលរឹង និងប្រៀបប្រដូច ជាត្រីក្នុងត្រក ដែលលោក កាច់កស៊ីពេលណាក៏បាន។ លោក ហ៊ុន សែន មិនដែលខ្វល់នឹងការថ្កោលទោសពីសហគមន៍ជាតិ និងអន្តរជាតិ ជុំវិញការរំលោភសិទ្ធិមនុស្ស និងដើរប្រាសចាកឆ្ងាយពីរបបលទ្ធិប្រជាធិបតេយ្យនោះទេ។ លោកខ្វល់តែការពារអំណាច និងរៀបចំផ្ទេរអំណាច ទៅឲ្យកូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត តែប៉ុណ្ណោះ។ ថ្មីៗនេះ កញ្ញា កឹម មនោវិទ្យា កូនស្រីច្បងរបស់លោក កឹម សុខា បានចុះចូលជាមួយរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដែលកញ្ញា និងឪពុកនាង ធ្លាប់ចាត់ទុកថា ជារបបផ្ដាច់ការ៕ #នេះជាគំនិតរបស់អ្នកគូររូបត្លុក! កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។