US Agency for Global Media USAGM

News and Information from Around the World

← Back to Direct feed

#រូបត្លុកនយោបាយ៖ តើកម្ពុជានឹងខាតបង់ទេ ប្រសិនបើបដិសេធដូចថៃ?

13 Aug 2026, 14:15 GMT By សំ ប៉ូលី
Download metadata bundle
RFA logo
Article #រូបត្លុកនយោបាយ៖ តើកម្ពុជានឹងខាតបង់ទេ ប្រសិនបើបដិសេធដូចថៃ?
សូមប្រិយមិត្តចូលរួមដាក់ចំណងជើងឱ្យរូបត្លុកនេះទាំងអស់គ្នា!
Credit: សំ ប៉ូលី

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា លោក ថម អេនឌ្រូ (Thomas Andrews) បានបង្ហាញពីកង្វល់នៃស្ថានភាពរបស់ជនភៀសសឹកខ្មែរជិត៣ម៉ឺននាក់ និងបានទទូចឲ្យថៃ គោរពច្បាប់អន្តរជាតិ ដើម្បីឲ្យជនភៀសសឹកទាំងនោះ បានវិលទៅភូមិកំណើត និងប្រកបរបរចិញ្ចឹមជីវិតដូចដើមវិញ។ ប៉ុន្តែការលើកឡើងនេះ ត្រូវបានប្រទេសថៃបដិសេធ និងចាត់ទុកថា ជារបាយការណ៍មិនឆ្លុះបញ្ចាំងការពិត និងលម្អៀង។ ក្រៅពីបញ្ហារបស់ជនភៀសសឹកខ្មែរតាមព្រំដែន លោក លោក ថម អេនឌ្រូ ក៏បានជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ធានាការគោរពសិទ្ធិសេរីភាពជាមូលដ្ឋានឡើងវិញ។ ការលើកឡើងនេះ ស្របពេលលោកបង្ហាញពីក្ដីកង្វល់ ជុំវិញការធ្វើទុក្ខបុកម្នេញអ្នកនយោបាយជំទាស់ ជាពិសេស គឺការចាប់ខ្លួនអ្នកសម្ដែងមតិជាង ១០០នាក់ ដាក់ពន្ធនាគារ។ រដ្ឋាភិបាលកម្ពុជា មិនទាន់មានប្រតិកម្មលើការជំរុញនេះទេ ប៉ុន្តែ កន្លងមក តែងចាត់ទុកថា ជារបាយការណ៍ខ្វះការពិត និងលម្អៀងទៅគណបក្សប្រឆាំង៕ #នេះជាគំនិតរបស់អ្នកគូររូបត្លុក! កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។