US Agency for Global Media USAGM

News and Information from Around the World

← Back to Direct feed

#រូបត្លុកនយោបាយ៖ «សមិទ្ធផល ៣ឆ្នាំរបស់លោក ហ៊ុន ម៉ាណែត»

27 Aug 2026, 14:29 GMT By សំ ប៉ូលី
Download metadata bundle
RFA logo
Article #រូបត្លុកនយោបាយ៖ «សមិទ្ធផល ៣ឆ្នាំរបស់លោក ហ៊ុន ម៉ាណែត»
សូមប្រិយមិត្តចូលរួមដាក់ចំណងជើងឱ្យរូបត្លុកនេះទាំងអស់គ្នា!
Credit: សំ ប៉ូលី

មន្ត្រីរដ្ឋាភិបាលបានលើកឡើងថា ការដឹកនាំ៣ឆ្នាំ លោក ហ៊ុន ម៉ាណែត សម្រេចបានសមិទ្ធផលធំៗជាច្រើន តាមរយៈការទៅសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពាន ថ្នល់ សលារៀន មន្ទីរពេទ្យ កំពង់ផែ និងព្រលានយន្តហោះអន្តរជាតិថ្មីជាដើម ដើម្បីតភ្ជាប់បណ្ដាញដឹកជញ្ជូនទាំងផ្លូវគោកនិងផ្លូវអាកាស។ រដ្ឋាភិបាលបានបញ្ជាក់ថា សមិទ្ធផលធំៗទាំងនេះ បានកើតឡើងដោយសារការដឹកនាំបន្តវេនពីលោក ហ៊ុន សែន ជាឪពុក ទៅលោក ហ៊ុន ម៉ាណែត។ ផ្ទុយទៅវិញ ពលរដ្ឋទូទៅ បានមើលឃើញថា ការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត រយៈពេល៣ឆ្នាំ បានធ្វើឲ្យកម្ពុជាជួបបញ្ហាធំៗ មិនអាចដោះស្រាយបាន។ បញ្ហាធំៗទាំងនោះ រួមមាន ការប្រឈមបាត់បង់ទឹកដីនិងប្រាសាទបុរាណទៅប្រទេសថៃ ការឆបោកអនឡាញ ពលរដ្ឋរងគ្រោះចាញ់បោកក្រុមឧកញ៉ា មិនអាចទទួលបានយុត្តិធម៌ ពលករដែលវិលពីចំណាកស្រុក ពិបាករកការងារធ្វើ និងការធ្លាក់ចុះភ្ញៀវទេសចរអន្តរជាតិជាដើម។ បញ្ហាពុករលួយ និងបក្ខពួកនិយម បានធ្វើឲ្យពលរដ្ឋកាន់តែអស់សង្ឃឹមលើប្រព័ន្ធយុត្តិធម៌ ហើយបញ្ហាគ្រឿងញៀន និងក្មេងទំនើង ក៏កាន់តែគំរាមកំហែងដល់សន្ដិសុខសង្គម ធ្វើឲ្យពលរដ្ឋរស់នៅក្នុងភាពភ័យខ្លាច។ ក្រៅពីនេះ ការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យ និងការរំលោភសិទ្ធិមនុស្ស នៅតែជាក្ដីកង្វល់ធំ ដែលនាំឲ្យសហគមន៍អន្តរជាតិបន្តរិះគន់ និងជាឧបសគ្គ ធ្វើឲ្យកម្ពុជា មិនអាចទាក់ទាញអ្នកវិនិយោគ មកពីប្រទេសធំៗខាងប៉ែកប្រជាធិបតេយ្យបាន៕ #នេះជាគំនិតរបស់អ្នកគូររូបត្លុក! កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។